Showing posts with label Windows. Show all posts
Showing posts with label Windows. Show all posts

Monday, November 7, 2011

បិទ / បើក រូបរាង Metro នៅ​ក្នុង​អេក្រង់​ចាប់​ផ្ដើមរបស់ Windows 8

Windows 8 Start Menu Toggle គឺជា​កម្មវិធី​តូច​មួយ​មាន​មុខ​ងារ​ក្នុង​ការ​បិទ​បើក​រូបរាង Metro នៅ​ក្នុង​អេក្រង់​ចាប់​ផ្ដើម (Start Screen) របស់ Windows 8។ តែ​មុខ​ងារ​កម្មវិធី​នេះ​មិន​មែន​មាន​តែ​មួយ​នេះ​ឡើយ អ្នក​ក៏​អាច​បិទ​បើក​រូបរាង​ផ្ទាំង​ចម្រៀក (Ribbon) នៅ​ក្នុង Explorer, បិទ​បើក​រូបរាង Start Menu, និង​បិទ​បើករូបរាង​ថ្មី​នៃ Task Manager។ តើ​ការ​បិទ​បើក​នេះ​មាន​ន័យ​យ៉ាងណា? គឺ​មាន​ន័យ​ថា បិទ​រូបរាង​ថ្មី ដោយ​ជំនួស​រូបរាង​ចាស់​ដែល​មាន​ប្រើ​ក្នុង Windows 7។ ក្នុង​ថ្ងៃ​នេះ​ក៏​មាន​អត្ថបទ​មួយ​ទៀត​ដែរ​អំពី​ការ​ផ្លាស់​ប្ដូរ​ទិដ្ឋភាព​រូបរាង Explorer, Task Manager និង Start Menu ទៅ​ជា​រូបរាង​ចាស់​ដោយ​ប្រើ​តាម Registry។ តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់ និង​មាន​ភាព​រញ៉េរញ៉ៃ​ផង។ ដូច្នេះ​បើ​អ្នក​ចង់​ស្រួល សូម​សាក​ល្បង​ទាញ​យក​កម្មវិធី​នេះ​ទៅ​ប្រើ​បាន។

Welcome Microsoft Khmer website

From now on you will be working website Microsoft in Khmer language better than before by searching a program national language. I really hope to all of our people will be support with our website.


ចំណាប់អារម្មណ៍ក្នុងការប្រើ Windows 7 ភាសាខ្មែរ

ចំណាប់អារម្មណ៍ក្នុងការប្រើ Windows 7 ភាសាខ្មែរ


ខ្ញុំបាន​ធ្វើ​ការ​សាកល្បងប្រើ Windows 7 ជា​ភាសាខ្មែរ​បានមួយ​រយះ ខ្ញុំមាន​អារម្មណ៍ថាវា​ល្អ និង​មិនសូវ​ជា​ពិបាកយល់នូវ​ពាក្យបចេ្ចកទេស​ដែល​ប្រើក្នុង​ Windows 7 ជា​ភាសាខ្មែរ​ប៉ុន្មានទេ។ តែ​ក៏​មិន​មាន​ន័យ​ថា​វា​មិន​មាន​បញ្ហាកើតឡើង​ក្នុង​ពេល​សាកល្បងនេះដែរ។ ខ្ញុំ​បាន​រក​ឃើញ​នូវ​កំហុស​មួយ ចំនួន​ដែល​វា​ជួន​កាល​អាច​បណ្តាលឲ្យ​អ្នក​ប្រើប្រាស់ដែល​ពុំ​បានចាប់​អារម្មណ៍​ឈឺក្បាលនោះ​គឺ ការ​ប្តូរនូវ ហ្គាតជេដ ដែល​ផ្ទុក​នូវ Calender មក​ជា​ភាសាខ្មែរ វា​មិន​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​ដូច​ក្នុង Windows Vista នោះទេ។​ នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​បាន​ប្តូរ​វា​ដំបូង​វា​ដំណើរ​ការ​បាន​ជា​ធម្មតា តែ​ក្រោយពេល​ចាប់​ផ្តើម​ម៉ាស៊ីន​ជា​ថ្មី​នោះ​វា​នឹង​បង្ហាញនូវ​ប្រអប់​សារ​ដូចខាង​ក្រោម៖
គ្មានចំណងជើង