ចំណាប់អារម្មណ៍ក្នុងការប្រើ Windows 7 ភាសាខ្មែរ
ខ្ញុំបានធ្វើការសាកល្បងប្រើ Windows 7 ជាភាសាខ្មែរបានមួយរយះ ខ្ញុំមានអារម្មណ៍ថាវាល្អ និងមិនសូវជាពិបាកយល់នូវពាក្យបចេ្ចកទេសដែលប្រើក្នុង Windows 7 ជាភាសាខ្មែរប៉ុន្មានទេ។ តែក៏មិនមានន័យថាវាមិនមានបញ្ហាកើតឡើងក្នុងពេលសាកល្បងនេះដែរ។ ខ្ញុំបានរកឃើញនូវកំហុសមួយ ចំនួនដែលវាជួនកាលអាចបណ្តាលឲ្យអ្នកប្រើប្រាស់ដែលពុំបានចាប់អារម្មណ៍ឈឺក្បាលនោះគឺ ការប្តូរនូវ ហ្គាតជេដ ដែលផ្ទុកនូវ Calender មកជាភាសាខ្មែរ វាមិនដំណើរការបានល្អប្រសើរដូចក្នុង Windows Vista នោះទេ។ នៅពេលដែលអ្នកប្រើប្រាស់បានប្តូរវាដំបូងវាដំណើរការបានជាធម្មតា តែក្រោយពេលចាប់ផ្តើមម៉ាស៊ីនជាថ្មីនោះវានឹងបង្ហាញនូវប្រអប់សារដូចខាងក្រោម៖
នេះជាប្រអប់សារដែលវាបានបង្ហាញចេញមកគឺវាបណ្តាលធ្វើឲ្យ Windows ទាំងមូលឧស្សាហ៍ជួបនូវបញ្ហាគាំ Windows Explorer នៅពេលធ្វើការចុចកណ្តុរស្តាំម្តងៗ។ ហើយម៉្សាងវិញទៀតនោះគឺ CPU វាដំណើរការយឹត។ ទាំងនេះជារោគសញ្ញាដែលអ្នកប្រើប្រាស់ Windows 7 ជាភាសាខ្មែរគួរយល់ដឹងនៅពេលរៀនប្រើ។ ហើយប្រសិនបើអ្នកមានការលំបាក់ក្នុងការមើលអក្សរខ្មែរដែលជាលក្ខណះលំនាំដើមរបស់ Windows 7 អ្នកគួរដែរសាកល្បងប្រើប្រាស់កម្មវិធី ជំនួយ ធ្វើឲ្យតួរអក្សរខ្មែរមើលទៅស្អាត។ ជាមួយ Register Fix សម្រាប់ភាសាខ្មែរ។
អ្នកអាចទាញយកបានតាមរយះ
No comments:
Post a Comment