Windows 8 Start Menu Toggle គឺជាកម្មវិធីតូចមួយមានមុខងារក្នុងការបិទបើករូបរាង Metro នៅក្នុងអេក្រង់ចាប់ផ្ដើម (Start Screen) របស់ Windows 8។ តែមុខងារកម្មវិធីនេះមិនមែនមានតែមួយនេះឡើយ អ្នកក៏អាចបិទបើករូបរាងផ្ទាំងចម្រៀក (Ribbon) នៅក្នុង Explorer, បិទបើករូបរាង Start Menu, និងបិទបើករូបរាងថ្មីនៃ Task Manager។ តើការបិទបើកនេះមានន័យយ៉ាងណា? គឺមានន័យថា បិទរូបរាងថ្មី ដោយជំនួសរូបរាងចាស់ដែលមានប្រើក្នុង Windows 7។ ក្នុងថ្ងៃនេះក៏មានអត្ថបទមួយទៀតដែរអំពីការផ្លាស់ប្ដូរទិដ្ឋភាពរូបរាង Explorer, Task Manager និង Start Menu ទៅជារូបរាងចាស់ដោយប្រើតាម Registry។ តែការធ្វើបែបនេះអាចបង្កភាពគ្រោះថ្នាក់ និងមានភាពរញ៉េរញ៉ៃផង។ ដូច្នេះបើអ្នកចង់ស្រួល សូមសាកល្បងទាញយកកម្មវិធីនេះទៅប្រើបាន។
សូមប្រាកដថាអ្នកបើកដំណើរការកម្មវិធីនេះជាមួយគណនី អ្នកគ្រប់គ្រង (Administrator)។
[រូបភាព៖ ស្ថាបនិកកម្មវិធី, ប្រភពព័ត៌មាន៖ Addictive Tips]
No comments:
Post a Comment